Monday, August 13, 2018

ការ ឆ្លុះបញ្ចាំង អំពី កម្ពុជា៖ បច្ចុប្បន្ន កាល និង អនាគត កាល

https://vodhotnews.com/2018/08/10/reflections-on-cambodia-present-and-future/
ធ្មេច បើកៗ កន្លង ទៅ អស់ រយៈ ពេល ២៥ឆ្នាំ មក ហើយ តាំង ពី ពេល ដែលប្រទេស កម្ពុជា ស្គាល់ ការ បោះ ឆ្នោត សេរី តាម បែប ផែន ប្រជាធិបតេយ្យ សេរីពហុ បក្ស ដំបូង បំផុត ក្នុង ប្រវត្តិសាស្ត្រ របស់ ខ្លួន ដែល រៀបចំ ដោយ អង្គការ សហប្រជា ជាតិ នៅ ឆ្នាំ ១៩៩៣ ក្រោម ឆ័ត្រ នៃ សន្តិភាព ថ្មី ថ្មោង ដែល នាំ មក ជូន ដោយកិច្ច ព្រម ព្រៀងសន្តិភាពទី ក្រុង ប៉ារីសឆ្នាំ ១៩៩១។
លោក ហ៊ុន សែន ជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី ០៨ សីហា ២០១៨ (រូបភាព៖ FN)

អំណឹះត ទៅ នេះ គឺជា ទស្សនៈ ផ្ទាល់ ខ្លួន របស់ ខ្ញុំ តែ ប៉ុណ្ណោះ ហើយ មិន តំណាង ឱ្យ ទស្សនៈ របស់ បុគ្គល ណាម្នាក់ ក្រុម អង្គការ ស្ថាប័ន ណាមួយ ឡើយ។
មាតុ ភូមិ កម្ពុជា ត្រូវ បាន បំផ្លិច បំផ្លាញ ដោយ ជម្លោះ ផ្ទៃ ក្នុង និង អំពើ ឃោរឃៅជា ច្រើន ទសវត្សរ៍ មក ហើយ ប្រទេស កម្ពុជា បាន រង គ្រោះ ច្រើន ណាស់ ដោយ ប្រជា ពលរដ្ឋ ប្រមាណ ពីរ លាន នាក់ បាន ស្លាប់ នៅ ចុង ទសវត្សរ៍ ឆ្នាំ ១៩៧០ និង ការបំផ្លិច បំផ្លាញ រចនា សម្ព័ន្ធ សង្គម ក្នុង អំឡុង ពេល នៃ ការភ័យ ខ្លាច ដែល បាន បង្ក ឡើង ដោយ ពួក ខ្មែរ ក្រហម។ ចាប់ តាំង ពី ពេល នោះ មក ភាពក្រីក្រ នៅ តែ បន្ត កើត មាន អំពើ ពុករលួយ ដ៏ រ៉ាំរ៉ៃ ភាពអ យុត្តិធម៌ ជាប្រព័ន្ធ និង ការ រំលោភ សិទ្ធិ មនុស្ស បាន បង្ក បរិយាកាសភ័យ ខ្លាច និង ក្ដី អស់ សង្ឃឹម។
ការ ចុះ ហត្ថ លេខា លើកិច្ច ព្រម ព្រៀង សន្តិភាព ទី ក្រុង ប៉ារីស (PPA) នៅ ឆ្នាំ ១៩៩១ បាន កត់ សម្គាល់ ពីការ បញ្ចប់ និង ការ ចាប់ ផ្តើម ថ្មី៖ ការ បញ្ចប់ សង្គ្រាម ស៊ី វិល និង សង្គ្រាម ត្រ ជាក់ រវាង មហា ប្រទេស ដែល យក កម្ពុជា ជាទី សមរ ភូមិ និង
វាលពិឃាតការ ចាប់ ផ្តើម នៃ ការផ្សះផ្សា ជាតិ ការ កសាង សន្តិភាព និង ការអភិវឌ្ឍ។ អ្វី ដែល សំខាន់ បំផុត នោះ គឺកិច្ច ព្រម ព្រៀង សន្តិភាព ទី ក្រុង ប៉ារីស បាន ពាំ នាំ យក លទ្ធិ ប្រជាធិបតេយ្យ មក កាន់ ប្រទេស កម្ពុជា ហើយ បាន បើក ឱ្យ មាន ការ បោះ ឆ្នោត ជាតិ ជា លើក ដំបូង ក្រោយ ការប៉ះទង្គិច គ្នា ដែល ការ បោះ ឆ្នោត នោះ ធ្វើ ឡើង នៅ ខែ ឧសភា ឆ្នាំ ១៩៩៣។
យ៉ាង ណា ក៏ ដោយ ទោះ បីជារណសិរ្សបង្រួបបង្រួម ជាតិ ដើម្បី ឯករាជ្យ អព្យាក្រឹត សន្តិភាព និង សហ ប្រតិបត្តិ ការ កម្ពុជា (គណ បក្ស រាជា និយម ហ្វ៊ុនស៊ិនប៉ិច) ដែល ដឹក នាំ ដោយ ព្រះ អង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន ឈ្នះ ឆ្នោត ជា ផ្លូវ ការក្តី ក៏ លោក ហ៊ុន សែន និង គណ បក្ស ប្រជាជន កម្ពុជា ដែល បាន គ្រប់ គ្រង ប្រទេស នៅ ទសវត្សរ៍ ឆ្នាំ ១៩៨០ បាន បដិសេធ មិន ព្រម ប្រគល់ អំណាច ឱ្យ ដែរ។ ការរៀប ចំការ បែង ចែក អំណាច ត្រូវ បាន រៀបចំ ជា បន្ត បន្ទាប់ ដោយ មាន មេ ដឹក នាំ ពីរ រូបជាសហ នាយក រដ្ឋ មន្ត្រី។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ថ្ងៃទី ២៩ កក្កដា ២០១៨ មណ្ឌលសាលាគរុកោសល្យ ក្រុងតាខ្មៅ ខេត្តកណ្ដាល

កាលពីចុងខែកក្កដា ប្រជា ពលរដ្ឋ កម្ពុជា បាន ទៅ បោះ ឆ្នោត ជា លើក ទី៦ ចាប់ តាំងពីឆ្នាំ ១៩៩៣មក។ ប្រទេស កម្ពុជា នៅ តែ មាន សន្តិភាព ហើយ មាន ខឿន សេដ្ឋកិច្ច រឹងមាំ និង ថេរជា មួយ កំណើន ផលិត ផល ក្នុង ស្រុក សរុប ចេះ តែ បន្ត លូត ឡើងនៅ ក្នុង រយៈ ពេល ពីរ ទសវត្សរ៍ ចុង ក្រោយ នេះ ដែល មាន អត្រា ជាមធ្យម ប្រចាំ ឆ្នាំ លើស ពី % និង ស្ថិត ក្នុង ចំណោម បណ្ដា ប្រទេស ដែល សេដ្ឋកិច្ច មាន កំណើន លឿន បំផុត នៅ ក្នុង ពិភព លោក។ ទោះ ជា យ៉ាង ណា ក៏ ដោយ ប្រទេស នេះ បរា ជ័យ ក្នុង ការ ផ្តល់ អត្ថ ប្រយោជន៍ ជាក់ ស្តែង ដល់ ប្រជា ពលរដ្ឋ សាមញ្ញ ជា ច្រើន។ វិសមភាព សេដ្ឋកិច្ច ដែល រីក រាលដាល នៅ តែ កើត មាន ឡើង នៅ ទូ ទាំង ប្រទេស។ ប្រជាពលរដ្ឋ កម្ពុជា ជា ច្រើន នៅ តែតស៊ូពុះពារ ដើម្បី អាហារ ទី ជម្រក សុខភាព ការ អប់រំ និង សិទ្ធិ សេរីភាព។
គេ ក៏ ឃើញ ប្រទេស នេះ មាន ការ កើន ឡើង នូវ ការ បំភិតបំភ័យ និង ការ ចាប់ ខ្លួន ដោយ បំពាន ដែល ត្រូវ បាន សម្រប សម្រួល ដោយ ប្រព័ន្ធ តុលា ការ ដែល ឯករាជភាព ផ្នែក នយោបាយ នៅ តែស្ថិតជាចម្ងល់ និង អង្គការ នីតិប្បញ្ញត្តិ ដែល ជា ស្ថាប័ន ប្រថាប់ត្រា។ លទ្ធិ ប្រជាធិបតេយ្យ នៅ កម្ពុជា មាន តែសម្បក ក្រៅ ប៉ុណ្ណោះ។
ការ បោះ ឆ្នោត ថ្នាក់ ជាតិ លើក ទី៥ នៅ ឆ្នាំ ២០១៣ និង ការ បោះ ឆ្នោត ឃុំ -សង្កាត់ នៅ ឆ្នាំ ២០១៧ មាន ការ កើន សំឡេង យ៉ាង ខ្លាំង ពី សំណាក់ គណ បក្ស សង្គ្រោះ ជាតិ ដែល ជាគណ បក្ស ប្រឆាំង ធំ ជាង គេ (CNRP) ទោះយ៉ាង ណាក្ដី រហូត មក ដល់ ពេល នេះ គណ បក្ស ប្រជាជន កម្ពុជា របស់ លោក នាយក រដ្ឋ មន្រ្តី ហ៊ុន សែន នៅ តែ ទទួល បាន អំណាច ផ្តាច់ មុខ ប៉ុន្តែ នេះ កត់ សម្គាល់ ឱ្យ ឃើញ ពី ចំណុច របត់ មួយ។
មេ ដឹក នាំ គណ បក្ស សង្គ្រោះ ជាតិ លោក កឹម សុខា ត្រូវ បាន ចាប់ ដាក់ ពន្ធនាគារ ហើយ សមាជិក ជាន់ ខ្ពស់ គណ បក្ស ចំនួន ១១៨រូប ត្រូវ បាន ហាមឃាត់ មិន ឱ្យ ចូល រួម ក្នុង សកម្មភាព នយោបាយ រយៈ ពេល ប្រាំឆ្នាំ ខណៈ រចនា សម្ព័ន្ធ គណ បក្ស ទាំង មូល ត្រូវ បាន តុលា ការ កំពូល របស់ ប្រទេស នេះ សម្រេច រម្លាយ ចោល។ ស្រប ពេល ជា មួយ គ្នា នេះដែរ ស្ថាប័ន
សារ ព័ត៌មាន ដែល មាន ឯករាជភាព ផ្នែក នយោបាយ និង បណ្ដា អង្គការ សង្គម ស៊ី វិល ដែល សកម្ម ការពារ សិទ្ធិ មនុស្ស បាន រងការ វាយ ប្រហារ។
ការ វាយ ប្រហារ ទាំង នេះ កត់ សម្គាល់ ឱ្យ ឃើញ ពីការ ស្លាប់ លទ្ធិ ប្រជាធិបតេយ្យហើយ បានប្រែ ក្លាយ ប្រទេស មួយ នេះ ឱ្យ ស្ថិត ក្រោម ការ ដឹក នាំ រដ្ឋ បែប ឯក បក្ស នេះ បើ យោង តាម សមាជិក សភា អាស៊ាន ដើម្បី សិទិ្ធ មនុស្ស (APHR) ក្រោយ ពីការបំបិទមាត់ អ្នក រិះគន់ ទាំង អស់ លក្ខណៈ ជាប្រព័ន្ធ សូម្បីតែរបប ប្រជាធិបតេយ្យ សេរីពហុ បក្ស ក៏ ទំនង ជាលែង មាន ទៀត ដែរ ខណៈ ប្រទេស ជាតិ បរា ជ័យ ក្នុង ការ ការពារ ប្រជា ពលរដ្ឋ របស់ ខ្លួន ពីការ រំលោភ សិទ្ធិ មនុស្ស សំខាន់ៗ។
ជាង នេះ ទៅ ទៀត វា ច្បាស់ ណាស់ ថា អ្វី ដែល ធ្លាប់ មាន នៅ ពេល ដែល លទ្ធិ ប្រជាធិបតេយ្យ នៅ កម្ពុជា បាន បាត់ បង់ ហើយ សន្តិសុខ មនុស្ស ជាតិ (Human Security) បាន និង កំពុង ស្ថិត ក្នុង ទិសដៅ ឈាន ទៅ រកការដួលរលំ។ ទោះ ជា យ៉ាង ណាក្ដី នៅ ទី បំផុត មាន តែប្រជា ពលរដ្ឋ កម្ពុជា ប៉ុណ្ណោះ ដែល អាច កំណត់ ពីលទ្ធភាព នៃ ការ រស់ នៅ បាន យូរ អង្វែង នៃ អនាគត នយោបាយ របស់ ពួក គេ ដើម្បី នាំ មក នូវ លទ្ធិ ប្រជាធិបតេយ្យ ពេញ លេញ សន្តិភាព យូរ អង្វែង និង វិបុលភាព សម្រាប់ ទាំង អស់ គ្នា និង កំណត់ ដៅថាតើ កម្ពុជា យ៉ាង ដូចម្ដេច ដែល ពួក គេ ចង់ បាន ទៅ ថ្ងៃ អនាគត?”
សព្វ ថ្ងៃ នេះ ប្រទេស ជាតិ របស់ យើង បាន ដើរ ដល់ ចំណុច របត់ មួយ ទៀត ហើយ។ អនាគត របស់ ប្រទេស ជាតិ ពឹង ផ្អែក លើភាពជឿទុក ចិត្ត នៃ ការ បោះ ឆ្នោត សាកលកាល ពី ថ្ងៃ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នេះថា សេរី និង យុត្តិធម៌ កម្រិត ណា។ ការ រស់ ឡើង វិញ នៃ លទ្ធិ ប្រជាធិបតេយ្យ នៅ កម្ពុជា ត្រូវ ការ មាន កត្តា ជា ច្រើន លើស ពីការ បោះ ឆ្នោត ជ្រើសរើស តំណាង រាស្ត្រ។ វា ទាមទារ ឱ្យ មាន នីតិរដ្ឋ អភិបាល កិច្ច ល្អ សេរីភាព នៃ ការបញ្ចេញ មតិ និង ឯករាជភាព សម្រាប់ ប្រព័ន្ធ តុលា ការ ប្រព័ន្ធ ផ្សព្វ ផ្សាយ និង គ្រឹះស្ថាន សិក្សា នៃ ក្រុម បញ្ញវន្ត។
ជា មួយ នឹង ការ ចុះ ហត្ថ លេខា លើកិច្ច ព្រម ព្រៀង សន្តិភាព ទី ក្រុង ប៉ារីស និង ការ បោះ ឆ្នោត ឆ្នាំ ១៩៩៣ ខ្ញុំ តែង រក្សា នូវ ក្ដីស្រមៃថា ប្រទេស កម្ពុជា ជា ប្រទេស សេរី និង ប្រជាធិបតេយ្យ ដោយ មាន វិបុលភាព និង សន្តិភាព ជា មួយ ពិភព លោក និង ប្រទេស ខ្លួន ផ្ទាល់។ ក្នុង រយៈ ពេល មួយ ទសវត្សរ៍ កន្លង មក នេះ ខ្ញុំ បាន បង្ខំ ចិត្ត ឆ្លុះបញ្ចាំង ឡើង វិញ នូវ ចក្ខុវិស័យ របស់ ខ្ញុំ អំពី អ្វី ដែល កំពុង កើត ឡើង នៅ ក្នុង ប្រទេស កម្ពុជា នា ពេល បច្ចុប្បន្ន នេះ។
បន្ត ទៅ ទៀត នេះ គឺជា ចំណាប់ អារម្មណ៍ របស់ ខ្ញុំ ខណៈ ដែល ប្រទេស ជាតិ មើល ទៅ ឈាន ដល់ ការពង្រីក បន្ថែម ទៀត នៃ ការគ្រប់ គ្រង របស់ លោក នាយក រដ្ឋ មន្រ្តី ហ៊ុន សែន ដែល មាន រយៈ ពេល ៣៣ឆ្នាំ មក ហើយ។
ការ ឆ្លុះបញ្ចាំង ឡើង វិញ អំពី កម្ពុជា
ខ្ញុំ ស្រមៃថា ប្រទេស កម្ពុជា ជា ប្រទេស មួយ ដែល គ្មាន នរ ណាម្នាក់ ប្រព្រឹត្ត អំពើ ពុករលួយ ឧក្រិដ្ឋកម្ម គ្មាន ទោសពៃរ៍ ដូច ដែល វា បាន កើត មាន ឡើង ក្នុង រយៈ ពេល ទសវត្សរ៍ ចុង ក្រោយ នេះ ទេ។
ខ្ញុំ ស្រមៃថា កម្ពុជា ចេះ រៀន សូត្រពីកំហុស ក្នុង ប្រវត្តិសាស្ត្រ នយោបាយ របស់ ខ្លួន ដែល ធ្លាប់ ជា ប្រទេស ដែល ពឹង ផ្អែក ទាំង ស្រុង ទាំង ខាង នយោបាយ សេដ្ឋកិច្ច និង យោធា ទៅ លើទី ក្រុង ប៉េកាំង (ដូច ដែល ប្រទេស នេះ ធ្លាប់ បាន ធ្វើ តាំង ពីឆ្នាំ ១៩៧៥-១៩៧៩) មិន ត្រូវ ឱ្យ អតីត កាល កើត ឡើង ដែលៗ ឡើយ។
ខ្ញុំ ស្រមៃថា ប្រទេស មួយ ដែលមាន ការឆ្មក់ ចាប់ ទាំង កណ្តាល អាធ្រាត្រ ដោយ គ្មាន ដីកា នីតិ វិធី ច្បាប់ ទៅ លើមេ ដឹក នាំ គណ បក្ស សង្គ្រោះ ជាតិ គឺ លោក កឹម សុខា ដែល គិត ស្មាន មិន ដល់ ដូច្នេះឡើយ
ខ្ញុំ ស្រមៃថា កម្ពុជា ជា ប្រទេស មួយ ដែល ស្តាប់ សំឡេង ប្រជា ពលរដ្ឋ ជាង ៣លាន នាក់ ដែល បាន បោះ ឆ្នោត ឱ្យ គណ បក្ស
សង្គ្រោះ ជាតិ ជំនួស ឱ្យ ការបំបិទមាត់ ពួក គាត់ ដើម្បី រក្សា សណ្តាប់ធ្នាប់ សម្រាប់ មនុស្ស តិច តួច ក្នុង ការ សប្បាយ រីក រាយ ដូច្នេះ ទេ។
លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា

ខ្ញុំ ស្រមៃថា វា មិន គួរ កើត មាន ទាល់តែ សោះ ការ សម្លាប់ កម្មករ រោង ចក្រ កាត់ ដេរ៤ នាក់ និង ការ បាញ់ ទៅ លើ មនុស្ស ២៩ នាក់ ទៀត នៅ ក្នុង ការ តវ៉ា មួយ នៅឯ មជ្ឈ មណ្ឌល ឧស្សាហកម្ម កាណាឌីយ៉ា ក្នុង រាជធានី ភ្នំពេញ នៅ ព្រឹក ថ្ងៃ ទី៣ ខែមិថុនា ឆ្នាំ ២០១៤។
ខ្ញុំ ស្រមៃថា វា មិន គួរ កើត មាន ទាល់តែ សោះ ដែល ប្រទេសកម្ពុជា ជា ប្រទេស មួយ ដែល មាន ការ បាញ់ សម្លាប់ លោក បណ្ឌិត កែម ឡី អ្នក វិភាគ នយោបាយ ទាំង កណ្តាល ថ្ងៃ កាល ពីឆ្នាំ ២០១៦ ដោយ អតីត ទាហាន ម្នាក់ នៅ ស្ថានីយ ប្រេង ឥន្ធនៈ មួយ កន្លែង នៅ ក្នុង រាជធានី ភ្នំពេញ បន្ទាប់ពី លោក បាន រិះគន់ គណ បក្ស កាន់ អំណាច។
ខ្ញុំ ស្រមៃថា វា មិន គួរ កើត មាន ទាល់តែ សោះ ការ ដែល សមាជិក សភាគណ បក្ស ប្រឆាំង លោក ញ៉យ ចំរើន និង លោក គង់ សភា ត្រូវ បាន អូស ចេញ ពី រថយន្ត យក ទៅ វាយ ទាត់ធាក់ យ៉ាង ដំណំ នៅ ឆ្នាំ ២០១៥ ដោយ សមាជិក បី នាក់ នៃ កង អង្គរ ក្ស របស់ លោក ហ៊ុន សែន ហើយ ក្រោយ មក ត្រូវ បាន ដំ ឡើង ឋានៈ ជា បន្ត បន្ទាប់។
ខ្ញុំ ស្រមៃថា វា មិន គួរ កើត មាន ទាល់តែ សោះ ការផ្ទន្ទាទោស ដាក់ ពន្ធនាការ រយៈ ពេល ៣០ខែ ដោយ សាលា ដំបូង រាជធានី ភ្នំពេញ កាល ពីឆ្នាំ មុន លើ អ្នក ស្រី ទេព វន្នី ដែល ជា ម្តាយ និង ជា សកម្មជន ដីធ្លី ដ៏ លេចធ្លោ ម្នាក់ នៅ តំបន់ បឹង កក់ ដែល អង្គ ការលើ កលែងទោសអន្តរជាតិ បាន បញ្ជា ក់ ថា អ្នក ស្រីមិន បាន ធ្វើ អ្វី សោះ ក្រៅ តែពី បានធ្វើការ តស៊ូ ដោយ សន្តិ វិធី សម្រាប់សហគមន៍ របស់ គាត់ នៅ ពេល កំពុង សរសេរ នេះ អ្នក ស្រី បាន ចំណាយ ពេល ជាង៧០០ ថ្ងៃ ទៅ ហើយ នៅ ក្នុង ការឃុំ ខ្លួន តាម តែ អំពើ ចិត្ត។
ខ្ញុំ ស្រមៃថា វា មិន គួរ កើត មាន ទាល់តែ សោះ ចំពោះ ការ ដែល ប្រើ ប្រាស់ វិធី សាស្ត្រ នានា ដើម្បី រម្លាយ គណ បក្ស សង្គ្រោះ ជាតិ ជាការ គំរាម កំហែង ដ៏ ពិត ប្រាកដ ចំពោះ អំណាច ផ្ដាច់ មុខ របស់ ឥស្សរជន ដឹក នាំ បច្ចុប្បន្ន នេះ។
ខ្ញុំ ស្រមៃថា វា មិន គួរ កើត មាន ទាល់តែ សោះ ចំពោះ ការ ដែល ប្រទេស កម្ពុជា កំពុង ក្លាយជា រដ្ឋ យោធា ឯក បក្ស ដោយ មាន ឧត្តមសេនីយ៍ច្រើន ជាង ៨០០ នាក់ ដែល ក្នុង នោះ មាន មន្ត្រី ជាន់ ខ្ពស់ នៃ កងយោធពលខេមរភូ មិន្ទប្រហែល ៣០០ នាក់ ត្រូវ បាន ដំ ឡើង ឋានៈ តែ នៅ ក្នុង ឆ្នាំ នេះ ប៉ុណ្ណោះ។
ខ្ញុំ ស្រមៃថា វា មិន គួរ កើត មាន ទាល់តែ សោះ ចំពោះ ការ ដែល ប្រជា ពលរដ្ឋ កម្ពុជាត្រូវ ចំណាយ លះបង់ អាយុ ជីវិតក្នុង ការតស៊ូ ដើម្បី សិទ្ធិ របស់ ពួក គាត់ ហើយ ត្រូវ បាន ទទួល រង នូវ ការ បំភិតបំភ័យ ពី សំណាក់ រដ្ឋ អំណាច នៅ ពេល ដែល ពួក គាត់ត តាំង ដើម្បី ផល ប្រយោជន៍ របស់ ប្រទេស ជាតិ។
ខ្ញុំ ស្រមៃ ចង់ ឃើញ ប្រទេស របស់ ខ្ញុំ ក្លាយជា ប្រទេស មួយ ដែល ប្រជា ពលរដ្ឋ កម្ពុជា អាច មាន សេរីភាព ជា មូលដ្ឋាន ដូចជា សិទ្ធិ ក្នុង ការ ជួប ជុំ គ្នា ដោយ សន្តិ វិធី ការ ប្រមូល ផ្តុំ និង ការបញ្ចេញ មតិ ដោយ សេរី។
ខ្ញុំ ស្រមៃ គិត ថា កម្ពុជា ជា កន្លែង ដែល តុលា ការ យុត្តិធម៌ មិន ស្ថិត ក្រោម ការ ត្រួត ត្រា ខាង នយោបាយ និង ត្រូវ បាន ប្រើ ប្រាស់ ដើម្បី ប្រឆាំង អ្នក រិះគន់ របប នេះដូច្នេះឡើយ
ជំហាន បន្ទាប់
មណ្ឌលបោះឆ្នោតឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

លទ្ធិ ប្រជាធិបតេយ្យ នៅ កម្ពុជា បាន កំពុង ស្លាប់ យ៉ាង សន្សឹមៗ ទៅ ហើយ។ ក៏ ប៉ុន្តែ ខ្ញុំ ប្រកាន់ យកចក្ខុវិស័យ របស់ ខ្ញុំ អំពី មាតុ ភូមិ របស់ ខ្ញុំ ថា នៅ តែអាច ក្លាយ ទៅ ជា ប្រទេស មួយ ដែល ថ្ងៃ ណាមួយមាន ឆន្ទៈ រៀន សូត្រអំពីកំហុសពី អតីត កាល របស់
ខ្លួន។
ខ្ញុំ ស្រមៃថា តើ កូន ប្រុស របស់ ខ្ញុំ ផ្ទាល់ នឹង ចម្រើន វ័យ ធំ ធាត់ ដើម្បី រស់ នៅ ឆ្លង កាត់ ពិភព លោក បែប នេះ យ៉ាង ដូចម្ដេច ដូចប្រជា ពលរដ្ឋ នៅ ក្នុង ប្រទេស កម្ពុជា សព្វ ថ្ងៃ នេះ ដែល ត្រូវ បាន ឡោមព័ទ្ធ ដោយ កង កម្លាំង សន្តិសុខ ប្រដាប់ អាវុធ និង ការ រំលោភ បំពាន មកលើ គាត់ជារៀង រាល់ ថ្ងៃ ពី សំណាក់ អ្នក មាន ទ្រព្យ សម្បត្តិ។ ដូច ពួក គេ ដែរ គាត់ ក៏ នឹង ដឹង ដែរ ថា គាត់ អាចយក អ្វី ដែល គាត់ ចង់ បាន ដោយ មិន ចាំបាច់ គិត ពិចារណា ពី អ្នក ដទៃ ចំពោះ ផលវិបាក ឡើយ។ ទាយ ទៅ មើល តើ សង្គម បែប នេះ បង្កើត អ្វី ខ្លះ? ផ្ទុយ ទៅ វិញ ខ្ញុំ ចង់ បាន ប្រទេស កម្ពុជា ដែល មេ ដឹក នាំ របស់ ខ្លួន បង្ហាញ ពីភាពរាប ទាប និង
ឆន្ទៈ ក្នុង ការ ទទួល យកការ រិះគន់ ហើយ ចាប់ អារម្មណ៍ ក្នុង ការ ឆ្លើយតប ទៅ នឹង ឆន្ទៈ របស់ ប្រជា ពលរដ្ឋ។
លទ្ធផល នៃ ការ បោះ ឆ្នោត សាកល ដែល នឹង កើត ឡើង នៅ ពេល ខាង មុខនេះ ប្រហែល ជាគេអាចទស្សន៍ទាយ បាន។ ប៉ុន្តែ សន្តិភាព មួយ ដែល មាន យុត្តិធម៌ និង យូរ អង្វែង សម្រាប់ ប្រជា ពលរដ្ឋ កម្ពុជា ទាំង អស់អាច ធ្វើ ទៅ បាន។ មេ ដឹក នាំ បច្ចុប្បន្ន មាន លទ្ធភាពអាចបង្កើត លក្ខខណ្ឌ ប្រជាធិបតេយ្យ ហើយ ឆ្លើយតប ទៅ នឹង ក្តី សង្ឃឹម និង ក្តីសុបិន របស់ ប្រជា ពលរដ្ឋ។
ការគាប សង្កត់ លើ អ្នក ដែល មិន យល់ ស្របជា មួយ របៀបវារៈ នយោបាយ បច្ចុប្បន្ន មិន មែន ជា មធ្យោបាយ នាំ មក នូវ សន្តិភាព និង ការអភិវឌ្ឍ ប្រកប ដោយ ចីរភាពទេ។ សម្ដចព្រះ មហា ឃោសនន្ទ ដែល ត្រូវ បាន អ្នក ផង ស្គាល់ ថាជាព្រះ ពុទ្ធ នៅ កណ្ដាល សមរ ភូមិធ្លាប់ បាន រំឭក យើង ទាំង អស់ គ្នា ថាការឈឺ ចាប់ របស់ កម្ពុជា កាន់ តែ ខ្លាំង ឡើង។ ពីការរង ទុក្ខ នេះ មាន សេចក្តី មេត្តា ករុណា ដ៏ ធំ ធេង។ វា គឺជា ច្បាប់ សាកល ដែល ការតបត ការស្អប់ខ្ពើម និង ការសងសឹក បន្ត នូវ វដ្ត និង មិន ដែល ឈប់ ឡើយ
សូម ឱ្យ ប្រជា ពលរដ្ឋ កម្ពុជា ទាំង អស់ មើល ឃើញ អ្វី ដែល កំពុង កើត ឡើង ពិត ប្រាកដ ចំពោះ ប្រទេស របស់ យើង។ សូម ឱ្យ ប្រជា ពលរដ្ឋ កម្ពុជា ទាំង អស់ អាច រស់ នៅ រួច ផុតពី ការភ័យ ខ្លាច ពីការ ចង់ បាន និង មាន សេរីភាព ក្នុង ការ រស់ នៅ ប្រកប ដោយ សេចក្តី ថ្លៃ ថ្នូរ។

ពូ សុវចនា
ប្រជា ពលរដ្ឋ សាមញ្ញ ម្នាក់ នៅភ្នំពេញ



No comments: